ព្រះមហាក្សត្រខ្មែរបាន​យាងត្រឡប់ពី​ប្រទេសបារាំង​មកដល់មាតុភូមិវិញហើយ​

ក្រោយបញ្ចប់ព្រះរាជបេសកកម្ម នៅប្រទេសបារាំងរយៈពេល៥ថ្ងៃ

សារព័ត៌មាន​ ៖ Cambodia News/

ភ្នំពេញ ៖ ​នៅវេលាម៉ោង១០ ៖ ២០នាទីព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានយាងត្រឡប់មកកាន់មាតុភូមិវិញហើយ ក្រោយពីបញ្ចប់ព្រះរាជបេសកកម្ម នៅប្រទេសបារាំង រយៈពេល៥ថ្ងៃ ពីថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ ព្រះមហាក្សត្រ បានយាងចាកចេញពីរាជធានីភ្នំពេញ ហើយឆ្ពោះទៅកាន់ទីក្រុង ប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១៕

 

Related Articles

Back to top button
Close
Close