បាក់រលំ​អគារកម្ពស់២១ជាន់​នៅ​នី​ហ្សេ​រី​យ៉ា បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងបាត់ខ្លួនច្រើននាក់​

សារព័ត៌មាន​ Cambodia News/

អា​ប៊ូ​ចា​ ៖ មនុស្ស​យ៉ាងហោចណាស់៤នាក់​បានស្លាប់ បន្ទាប់ពី​អគារ​ដ៏​ខ្ពស់​ដែល​កំពុង​សាងសង់​មួយ​បាន​បាក់​រលំ នៅក្នុង​តំបន់ IKOYI រដ្ឋធានី​ពាណិជ្ជកម្ម Lagos របស់​ប្រទេស​នី​ហ្សេ​រី​យ៉ា ខណៈ​មនុស្ស​រាប់សិប​នាក់​ផ្សេងទៀត​ជាប់គាំង​នៅ​ខាងក្នុង​អគារ​។

ប៉ូលិស​នី​ហ្សេ​រី​យ៉ាបានបញ្ជាក់ថា ក្រោយពេល​កើតហេតុ អាជ្ញាធរ​ក្នុង​តំបន់​នោះបាន​បញ្ជា​ឲ្យ​អេស្កាវ៉ាទ័រ រុញ​បន្ទះ​បេតុង​ចេញ ដើម្បី​ធ្វើការ​ស្វែងរក​មនុស្ស​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ ២១ ជាន់​នោះ​។​

ស្នងការ​ប៉ូលិស​ទីក្រុង Lagos លោក Hakeem Odumosu បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន៤នាក់​ស្លាប់ ខណៈ​មកដល់ពេលនេះ​មនុស្ស៤នាក់​ផ្សេងទៀត​ត្រូវបាន​ទាញ​ចេញពី​ខាងក្នុង​អគារ ដែល​ពួកគេ​នៅ​រស់រានមានជីវិត​ទាំងអស់​៕

Related Articles

Back to top button
Close
Close