ទឹកជំនន់កំពុងគំរាមគំហែងតាមបណ្តាស្រុក ពិសេសក្រុងសិរីសោភ័ណ

សារព័ត៌មាន​​ Cambodia News/

ថ្ងៃចេញផ្សាយៈ September 27, 2021

បន្ទាយមានជ័យ ៖ ក្នុងពេលស្ថានភាពទឹកជំនន់ ដែលកំពុងគំរាមគំហែងតាមបណ្តាស្រុក ពិសេសក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបង្កការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋចំនួនជាង៣០០គ្រួសារ កងកម្លាំងយោធភូមិភាគទី៥ និងអង្គភាពចំណុះបានជម្លៀស​មកកាន់ទីទួលសុវត្ថិភាព បានរៀបចំតម្លើងរោងតង់សម្រាប់ទទួលប្រជាពលរដ្ឋដែលរងគ្រោះ។

ក្នុងការជម្លៀស​នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១​ នោះ​ដែរក៏បានរៀបចំទីបញ្ជាការប្រចាំការជួយសង្រ្គោះ រួមមានក្រុមការងារគណ:កម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងថ្នាក់ខេត្ត កងកម្លាំងចម្រុះ ផ្ទះតង់សុវត្ថិភាពខ្នាតធំចំនួន៨ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់ត្រៀមទទួលប្រជាពលរដ្ឋ ដែលត្រូវជម្លៀសពីទឹកជំនន់។​ ​

មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ បានបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះ បើទោះបីជាកងកម្លាំងមួយចំនួនកំពុងទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដោយកម្លាំងអន្តរាគមន៍បម្រុងមួយផ្នែកទៀតបានប្តេជ្ញាចិត្ត ជួយសង្រ្គោះប្រពលរដ្ឋដែលកំពុងរងគ្រោះដោយទឹកជំនន់ មិនឲ្យប្រជាពលរដ្ឋជួបការលំបាកឡើយ៕

Related Articles

Back to top button
Close
Close