រដ្ឋបាលរាជធានីភ្នំពេញសម្រេចបន្តផ្អាកសកម្មភាពការងារ មុខរបរ ដែលមានហានិភ័យខ្ពស់រយៈពេល១៤ថ្ងៃថែមទៀត
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ September 23, 2021
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចបន្តវិធានការរដ្ឋបាល ដោយផ្អាកសកម្មភាពការងារ មុខរបរ ដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំជាលក្ខណៈ ឯកជន រយៈពេល១៤ថ្ងៃថែមទៀត ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ដល់៧ ខែតុលា ឆ្នាំ២០២១៕


