ទាហាន​អាម៉រិក​ប្រព្រឹត្ត​មិន​ល្អ​នៅ​អាហ្វហ្កា​នីស្ថាន

ទាហានជើងទឹកអាម៉េរិក ៣នាក់ បានសារភាពពីការបន្ទោរបង់ទៅលើសាកសពទាហាន តាលីបង់នៅអាហ្វហ្កានីស្ថាន។

អាជ្ញាធរបានចាប់ទាហានជើងទឹកទាំងបីនាក់នេះ តាមរយៈរូបថតដែលអ្នកទាំងបីថតជាមួយ នឹងសាកសពទាហានតាលីបង់នៅខែ កក្កដា ឆ្នាំមុន។

មន្ត្រីយោធាអាម៉េរិក ឲ្យដឹងថា ទាហានទាំងនេះ បានទទួលទោសទៅតាមវិន័យ ប៉ុន្តែមិនបាន ប្រាប់ជាពិស្តារពីទោសទាំងនោះឡើយ។

ចំណែករឿងហេតុមួយផ្សេងទៀត អ្នកស៊ើបអង្កេតលើយោធាអាម៉េរិករកឃើញថា ទាហានអាម៉េរិកមួយចំនួន បានដុតគម្ពីរឥស្លាមចំនួន១រយក្បាលនិងគ្រឿងសក្ការៈ សាសនាឥស្លាម មួយចំនួនទៀតនៅអាហ្វហ្កានីស្ថាននៅ អំឡុងខែកុម្ភៈ។

ទង្វើនេះ បានបង្កឲ្យមានកុប្បកម្មបង្ហូរឈាម និងភាពល្អក់កករនៃទំនាក់ទំនងរវាងប្រទេស ទាំងពីរ។

ទាហាន៦នាក់ បានទទួលការពិន័យផ្នែករដ្ឋបាល ដើម្បីឆ្លើយតបទៅនឹងទង្វើនេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close