កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៦៣៧នាក់ ជាសះស្បើយ៤៦៩នាក់ និងស្លាប់១៤នាក់
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ September 22, 2021
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦៣៧នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៤៦៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១៤នាក់ទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១០៥,៩៨១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩៨, ៦៥៥នាក់ និងស្លាប់សរុបចំនួន ២,១៥៤នាក់៕