ថ្ងៃនេះ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ជិត៦០០នាក់ ជាសះស្បើយ៣៩៧នាក់ និងស្លាប់៦នាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៩៦នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៣៩៧នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន៦នាក់ទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩៦,៩៣៥នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩២, ០១៥នាក់ និងស្លាប់សរុបចំនួន ១,៩៨៧នាក់៕

Related Articles

Back to top button
Close
Close