កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥១១នាក់ ខណៈជាសះស្បើយ៤៨៧នាក់ និងស្លាប់១១នាក់
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ September 7, 2021
ភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥១១នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៤៨៧នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១១នាក់ទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩៦,៣៣៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩១, ៦១៨នាក់ និងស្លាប់សរុបចំនួន ១,៩៨១នាក់៕