សូមប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន រាជធានី-ខេត្តកម្ពុជាចំនួន១១ នឹងប្រឈមជំនន់ទឹកភ្លៀង
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ September 7, 2021
ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងប្រចាំសប្តាហ៍ ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៨-១៤ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងរយៈពេលនៃការព្យាការណ៍អាកាសធាតុនេះ រាជធានីខេត្តចំនួន១១របស់កម្ពុជា ប្រឈមនឹងជំនន់ទឹកភ្លៀង រួមមានខេត្តបាត់ដំបង , ខេត្តពោធិ៍សាត់ , ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង , ខេត្តកំពង់ស្ពឺ , ខេត្តកណ្តាល ,ខេត្តស្វាយរៀង, រាជធានីភ្នំពេញ, ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវសូមប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕