កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥២៨នាក់ ខណៈជាសះស្បើយ៤៤៧នាក់ និងស្លាប់១៣នាក់
សារព័ត៌មាន Cambodian News/
ថ្ងៃចេញផ្សាយៈ September 6, 2021
ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥២៨នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៤៤៧នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១៣នាក់ទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩៥,៨២៨នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៩១, ១៣១នាក់ និងស្លាប់សរុបចំនួន ១,៩៧០នាក់៕