រាជធានី-ខេត្តមួយចំនួន អាចប្រឈមនឹងជំនន់ទឹកភ្លៀងចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែកញ្ញា

សូមប្រុងប្រយ័ត្ន

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ September 6, 2021

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឲ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ រាជធានី-ខេត្តចំនួន៧ អាចប្រឈមនឹងជំនន់ទឹកភ្លៀង ដោយសារមានឥទ្ធិពលកើតឡើង៤ស្របគ្នា បានកើតឡើងនៅក្នុងប្រទេសកម្ពុជា។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុរួចមកឃើញថា ចាប់ពីថ្ងៃទី៦-១១ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុនៅកម្ពុជាមានលក្ខណៈប្រែប្រួលគួរឲ្យកត់សម្គាល់​ ដែលតម្រូវឲ្យបងប្អូន ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នបន្ថែម។

តំបន់វាលទំនាប មានផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្ហូរទៅខ្លាំង និងអាចប្រឈមនឹងជំនន់ទឹកភ្លៀង Flash Floods នៅខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ។

តំបន់មាត់សមុទ្រ មេយអាប់អួរ មានពពកច្រើន អ័ព្ទផ្សែងមានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរក្នុងកម្រិតពីបង្គួរទៅខ្លាំងនិងមានខ្យល់កន្ត្រាក់មានល្បឿនមធ្យមជាមួយរលកសមុទ្រមានកម្ពស់មធ្យម នឹងអាចប្រឈមនិងជំនន់ទឹកភ្លៀងនៅខេត្តកោះកុង និងខេត្តព្រះសីហនុ។ ​

អាស្រ័យស្ថានភាពដូចបានជម្រាបជូនខាងលើ ក្រសួងសូមឲ្យសាធារណជន និងប្រជានេសាទអ្នកដំណើរទាំងអស់មានការប្រុងប្រយ័ត្ន ពីការប្រែប្រួលអាកាស ដែលនឹងអាចកើតមានឡើងជាយថាហេតុ៕

Related Articles

Back to top button
Close
Close