ថៃមានអ្នកឆ្លងថ្មី១៨.៤១៧ ករណីទៀត និងស្លាប់ចំនួន២៩៧នាក់ នៅថ្ងៃនេះ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 25, 2021
បាងកក ៖ នៅថ្ងៃទី២៥ ខែសីហា នេះក្រសួងសុខាភិបាលថៃបានរាយការណ៍ថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ថ្មីចំនួន២៩៧ នាក់ដែលធ្វើចំនួនអ្នកស្លាប់កើនដល់១០,០៨៥នាក់ និងករណីឆ្លងថ្មីចំនួន ១៨.៤១៧ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
ក្រសួងសុខាភិបាលថៃ បាននិយាយថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើគឺមាន១៨.២៧១ករណី ជាប្រជាជនទូទៅ និង១៤៦ករណីទៀត ស្ថិតក្នុងចំណោមអ្នកទោសនៅពន្ធនាគារ។ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះអ្នកជំងឺកូវីដ ១៩ ចំនួន ២១.១៨៦ នាក់បានជាសះស្បើយហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ៕