កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៤៦៦នាក់ ខណៈជាសះស្បើយ៥១២នាក់ និងស្លាប់១៣នាក់
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 24, 2021
ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៦៦នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៥១២នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១៣នាក់ទៀត។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៩០,១០៧នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៦, ១៣០នាក់ និងស្លាប់សរុបចំនួន ១,៨២១នាក់៕