កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៥៣៣នាក់ ខណៈជាសះស្បើយ៦៣២នាក់ និងស្លាប់១៧នាក់

សារព័ត៌មាន Cambodia News/

ថ្ងៃចេញផ្សាយៈ August 19, 2021

ភ្នំពេញ (១៩ សីហា ២០២១) ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៥៣៣នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន ៦៣២នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន១៧នាក់ទៀត។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨៧,៧២៣នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៨៣,២៩៨នាក់ និងស្លាប់សរុបចំនួន ១,៧៤៧នាក់៕

Related Articles

Back to top button
Close
Close