ខេត្តចំនួន១៥ ត្រូវតំណត់ជាភូមិសាស្ត្រអនុវត្តកាតព្វកិច្ចពាក់ម៉ា និងរក្សាគម្លាតសុវត្ថិភាព

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៧ សីហា ២០២១) ៖ នៅថ្ងៃទី១៦​ ខែសីហា​ ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងស្តីពីការកំណត់ភូមិសាស្ត្រខេត្តចំនួន១៥ ជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូរីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈដែលតម្រូវឱ្យ មានការអនុវត្តកាតព្វកិច្ចពាក់ម៉ា និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

បើតាមសេចក្តីជូនដមណឹងរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា ភូមិសាស្ត្រខេត្តចំនួន១៥ នោះរួមមាន ៖ ខេត្តពោធិ៍សាត់,​បាត់ដំបង, មណ្ឌលគិរី, រតនគិរី, ក្រចេះ, ស្ទឹងត្រែង, កំពត, កែប, កំពង់ធំ, ព្រះវិហារ, ប៉ៃលិន, កោះកុង, កំពង់ឆ្នាំង, ត្បូងឃ្មុំ, និងខេត្តឧត្តរមានជ័យ ជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូរីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ​ ដែលតម្រូវឱ្យ មានការអនុវត្តកាតព្វកិច្ចពាក់ម៉ា និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានការជូនដំណឹងជាថ្មី៕

 

Related Articles

Back to top button
Close
Close