តំបន់ 3 ក្នុងរាជធានី-ខេត្ត រកឃើញសិស្ស ៥នាក់ឆ្លងកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ សីហា ២០២១) ៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសថា នៅក្នុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ រកឃើញឆ្លងកូវីដ-១៩បំប្លែងថ្មីប្រភេទ Delta ចំនួន ៤៤ករណី។
ក្រសួងសុខាភិបាលបានឱ្យដឹងបន្ថែមថា នៅក្នុងរាជធានី-ខេត្តចំនួន ០៣ ដែលរកឃើញសិស្សចំនួន ០៥នាក់ ឆ្លងកូវីដ-១៩បំប្លែងថ្មីប្រភេទ Deltaរួមមាន៖
១.រាជធានីភ្នំពេញ
-រកឃើញចំនួន ០១ករណី គឺសិស្សមានក្រុមគ្រួសារវិជ្ជមានកូវីដ-១៩នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
-រកឃើញចំនួន ០១ករណី គឺសិស្សនៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ មានក្រុមគ្រួសារវិជ្ជមានកូវីដ-១៩ ចូរសម្រាកព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ
២.ខេត្តកោះកុង៖
-រកឃើញចំនួន ០១ករណី គឺសិស្សនៅភូមិប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលមានក្រុមគ្រួសារវិជ្ជមានកូវីដ-១៩។
៣.ខេត្តឧត្តរមានជ័យ៖
-រកឃើញចំនួន ០២ករណី គឺសិស្ស និងជាកូនរបស់អាជីវករ។
គួរបញ្ជាក់ផងដែរ បើយោងតាមប្រភព ក្រសួងសុខភិបាល បានឱ្យដឹងដូច្នេះថា បើគិតចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ-១៩ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍សរុបចំនួន ៤២៩នាក់(ស្ដ្រីចំនួន ២០៩នាក់)។