សម្រេចបិទខ្ទប់ទីតាំងផ្សារទួលសង្កែ សង្កាត់ទួលសង្កែទី១ ក្រោយមានការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មី (Delta)
សារព័ត៌មាន Cambodia News
ភ្នំពេញ (៥ សីហា ២០២១) ៖ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់ទីតាំងផ្សារទួលសង្កែ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta)។
ចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់នេះមានរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី០៥ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលនូវមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅក្នុងសហគមន៍៕