ថៃបន្តរកឃើញអ្នកឆ្លងកូវីដ ចំនួន១៧៦៦៩ករណីទៀត និងស្លាប់១៦៥នាក់ ​

សារព័ត៌មាន​​ Cambodia News/

ថៃ (២៩ កក្កដា ២០២១) ៖ នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល​ថៃបានប្រកាស​ពី​ការស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ មាន​ច្រើន​រហូត​ទៅដល់​១៦៥ នាក់​ និង​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១៧៦៦៩ ករណី​ក្នុង​មួយថ្ងៃៗ​ក្នុង​រយៈពេល ២៤ ម៉ោង​។​

​អាជ្ញាធរ​សុខាភិបាល​ថៃ បានប្រកាសថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ គឺមាន ១៧.៤០៨ ករណី​ជា​ប្រជាជន​ទូទៅ​និង​២៦១​នាក់​ក្នុងចំណោម​អ្នកទោស​ក្នុង​ពន្ធនាគារ​។​

​ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា ការផ្ទុះ​ឡើង​រលក​ទី ៣ នៃ Covid-19 ធ្វើ​ឲ្យ​អ្នក​ឆ្លង​សរុប​ចំនួន ៥៣២.១៦៧ នាក់ ក្នុងនោះ ៣៥២.៨៦៤ នាក់​បានជា​សះស្បើយ​ឡើងវិញ​។​

​ចាប់តាំងពី​ជំងឺ​រាតត្បាត​បានចាប់ផ្តើម​នៅ​ឆ្នាំមុន​មាន​ករណី​ឆ្លង​សរុប ចំនួន ៥៦១.០៣០ ករណី​ក្នុងនោះ ៣៧០.៤៩២ នាក់​បានជា​សះស្បើយ​។ ចំនួន​អ្នក​ស្លាប់មាន​ដល់ ៤.៤៦៨ នាក់​ក្នុង​រលក​ទី ៣ នាំ​ឲ្យ​អ្នកស្លាប់​សរុប ៤.៥៦២ នាក់​ចាប់ពី​ជំងឺ​រាតត្បាត​កាលពី​ឆ្នាំមុន​៕

Related Articles

Back to top button
Close
Close