រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារអាយុ១២ ដល់១៧ឆ្នាំ
ក្នុងសង្កាត់ទាំងអស់ នៃខណ្ឌទាំង១៤
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៨ កក្កដា ២០២១) ៖ រដ្ឋបាលរាជធានីភ្នំពេញបានដាក់បង្ហាញទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារដែលមានអាយុ១២ ដល់១៧ឆ្នាំ ក្នុងសង្កាត់ទាំងអស់នៃខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ។
អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ការចាក់វ៉ាក់សាំងដូសទី១ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១។
ដោយឡែកសម្រាប់ដូសទី២ នឹងចាប់ផ្តើមចាក់នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១៕
ខាងក្រោមនេះជាទីតាំងចាក់វ៉ាក់សាំងដល់កុមារ អាយុចន្លោះ១២ដល់១៧ឆ្នាំ ក្នុងរាជធានីភ្នំពេញ៖