វៀតណាមប្រកាសចាក់វ៉ាក់សាំង Pfizer-BioNTech ជាដូសទី ២ ដល់ប្រជាជនដែលបានចាក់ AstraZeneca ដូសទី១
សារព័ត៌មាន Cambodia News/
វៀតណាម (១៤ កក្កដា ២០២១) ៖ យោងតាមប្រភពពីសារព័ត៌មាន CNA កាលពីថ្ងៃអង្គារទី១៣ ខែកក្កដា រដ្ឋាភិបាលបាននិយាយថាប្រទេសវៀតណាមនឹងចាក់វ៉ាក់សាំង Pfizer-BioNTech ជាដូសទី ២ ដល់ប្រជាជនដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសទី១ ។
រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វ៉ាក់សាំង Pfizer នឹងត្រូវបានផ្តល់អាទិភាពសម្រាប់មនុស្សដែលត្រូវបានចាក់ដូសទី ១ នូវវ៉ាក់សាំង AstraZeneca ចន្លោះពេលពី ៨ ទៅ ១២ សប្តាហ៍” ។
យោងតាមលទ្ធផលបឋមបានឲ្យដឹងថា ការរួមបញ្ចូលគ្នារវាងវ៉ាក់សាំង Pfizer និង AstraZeneca គឺមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ មិនមានផលប៉ះពាល់ឡើយ ៕