ចាប់ពីថ្ងៃទី១៤-២០ ខែកក្កដា កម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ​

សូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ

សារព័ត៌មាន Cambodia News/

ភ្នំពេញ (១៣ កក្កដា ២០២១) ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៤-២០ ខែកក្កដា ឆ្នាំ២០២១កម្ពុជានឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ​។

ក្រសួងបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៣-១៤ ខែកក្កដានេះទៅ ប្រទេសកម្ពុជា បាននិងកំពុងទទួលនូវឥទ្ធិពលនៃជ្រលងសម្ពាធទាប ។

បន្តពីថ្ងៃទី១៥-២០ ខែកក្កដា ប្រព័ន្ធសម្ពាធទាប ITCZ នឹងកើតឡើងសារជាថ្មី ហើយបង្កើនឥទិ្ធពលរបស់ខ្លួនជាលំដាប់ ដោយអូសបន្លាយកាត់លើព្រះរាជាណាចក្រកម្ពុជា គួបផ្សំនឹងខ្យល់មូសុងនិរតីក៏មានល្បឿនជាបង្គួរផងដែរសូមប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ។

ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕

 

Related Articles

Back to top button
Close
Close