ម្សិលមិញវៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២,៣៨៣ករណីថែមទៀត
សារព័ត៌មាន Cambodia News/
វៀតណាម ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅថ្ងៃច័ន្ទ ទី១២ ម្សិលមិញ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺកូវីដ១៩ រហូតដល់២,៣៨៣ ករណី ដែលជាតួលេខឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន។
បើតាមក្រសួងសុខាភិបាលវៀតណាមបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន២,៣៧៧ជាករណីឆ្លងនៅក្នុងស្រុក និងមាន០៦នាក់ប៉ុណ្ណោះជាករណីឆ្លងនាំចូលពីក្រៅប្រទេស ហើយទីក្រុងហូជីមិញ តែឯងរាប់រងចំនួន ១,៧៦៤ករណី។ នេះជាថ្ងៃទីប្រាំពីរហើយ ដែលវៀតណាមបំបែកំណត់ត្រាថ្មី ក្នុងការរកឃើញករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន។
សូមជម្រាបថា គិតត្រឹមថ្ងៃចន្ទនេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនជាង ៣០,០០០នាក់ ក្នុងនោះស្លាប់១១៦នាក់ និងជាសះស្បើយ ៩,៣៣១នាក់៕