គ្រូពេទ្យ​ថៃជាង ៦០០នាក់ទោះចាក់ Sinovac ​គ្រប់២ដូស​​ក៏ដោយនៅ​តែ​​ឆ្លងកូវីដ

សារព័ត៌មាន​​ Cambodia News/

ថៃ (១២ កក្កដា ២០២១) ៖ ​យោងតាមសារព័ត៌មាន CNA កាល​ពី​ថ្ងៃទី១១ កក្កដា ២០២១ ក្រសួង​សុខាភិបាល​ថៃ បាន​ប្រកាស​ឱ្យដឹងថា  គ្រូពេទ្យ​ជាង ៦០០នាក់ បាន​ឆ្លងកូវីដ១៩ បើទោះបីជាបាន​ចាក់​វ៉ាក់សាំង Sinovac គ្រប់២ដូស​ហើយក៏ដោយ ខណៈ​ដែលអ្នក​ជំនាញ​បានជំរុញឱ្យចាក់បន្ថែមដូសទី៣។ ​

ទិន្នន័យ​របស់​ក្រសួង​សុខាភិបាលថៃ គឺបាន​សិក្សា​ទៅលើ​គ្រូពេទ្យ​ចំនួន ៦៧៧ ៣៤៨នាក់​ដែល​ចាក់ Sinovac គ្រប់២ដូស ពីខែមេសា ដល់ កក្កដា ក្នុងនោះមានតែ៦១៨នាក់ ប៉ុណ្ណោះ​ដែលឆ្លងកូវីដ១៩។ ក្នុងនោះមាន១នាក់ បានស្លាប់ និង១នាក់​ស្ថិតក្នុងស្ថានភាព​ធ្ងន់ធ្ងរ។

លោក Sopon Iamsirithawon មន្រ្តី​សុខាភិបាលជាន់ខ្ពស់ បានថ្លែងថា អ្នក​ជំនាញ​បានផ្តល់​អនុសាសន៍​ឱ្យ​ចាក់ដូសទី៣ ដើម្បី​បង្កើនភាពសុំា​សម្រាប់​បុគ្គលិកពេទ្យ​ដែល​ស្ថិតក្នុងហានិភ័យខ្ពស់៕

Related Articles

Back to top button
Close
Close