អាជ្ញាធរសង្កាត់ចោមចៅទី៣ ​បានដឹករនាំងដែកទៅបិទខ្ទប់ឡើងវិញនៅ​តំបន់ជុំវិញរោងចក្រ QMI

បន្ទាប់ពីរកឃើញកម្មករកម្មការិនី ២៩៦នាក់ ឆ្លងកូវីដ-១៩

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (៩ មិថុនា ២០២១) បន្ទាប់ពីរកឃើញកម្មករកម្មការិនីវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ សរុបចំនួន ២៩៦នាក់ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦មិថុនា អាជ្ញាធរសង្កាត់ចោមចៅទី៣ នៅរសៀលថ្ងៃទី៨ ខែមិថុនានេះ បានដឹករនាំង ដែក ទៅបិទខ្ទប់ ផ្សារ​ត្រពាំងពោធិ៍ និងតំបន់ជុំវិញ​រោងចក្រ ហ្គេ្រន ធ្វីន អ៊ីនធើណេសិនណល(ខេមបូឌា) ភីអិលស៊ី ហៅ រោងចក្រ QMI។

ទោះបីជាយ៉ាងណា គេពុំដឹងអោយប្រាកដថា ការបិទខ្ទប់នេះ​ ត្រូវបិទចាប់ពីកន្លែងណា ទៅកន្លែងណានោះទេ ព្រោះតំបន់ជុំវិញរោងចក្រ ជាទីប្រជុំជន ផ្សារ ផ្ទះជួល ដែលកម្មករកម្មការិនី រោងចក្រផ្សេងៗទៀត បានចេញចូល​យ៉ាងច្រើនកុះករ។

​ប្រភព​ព័ត៌មាន បាន​អោយដឹងថា មុនការបិទខ្ទប់នេះ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះ ម្ចាស់រោងចក្ររោងចក្រ ហ្គេ្រន ធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី ហៅរោងចក្រQMI ក៏បានជូនដំណឹងជាថ្មីដល់កម្មករកម្មការិនី ឲ្យ​ឈប់​សំរាកចំនួន ១៤ថ្ងៃផងដែរ ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ មិថុនា ឆ្នាំ២០២១តទៅ៕

 

 

 

 

 

Related Articles

Back to top button
Close
Close