អភិបាល​ស្រុកល្វាឯម​ ​អញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងពង្រឹងការគ្រប់គ្រងអាជីវកម្មឡានដឹកដី​

សារព័ត៌មាន​ ​Cambodia News/

ខេត្តកណ្តាល​ (៩ មិថុនា ២០២១) ៖ កាល​ពី​ព្រឹក​ថ្ងៃទី០៨ ខែមិថុនា​ ឆ្នាំ២០២១​ លោក​ កន​ សុខកាយ​ អភិបាល​ នៃគណៈអភិបាលស្រុក​ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកល្វាឯម​ បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងពង្រឹងការគ្រប់គ្រងអាជីវកម្មឡានដឹកដីនៅក្នុងស្រុកល្វាឯម ខេត្តកណ្តាល។

ក្នុងកិច្ចប្រជុំមាន​សមាសភាពចូលរួម​ លោក​ លោកស្រីអភិបាលរងស្រុក,​ នាយក​ នាយករងរដ្ឋបាល,​ មេបញ្ជាការមេបញ្ជាការរងកងកំលាំងទាំង៣ ប្រធានការិយាល័យពាក់ព័ន្ធ​ លោកមេឃុំ​ ព្រមទាំងម្ចាស់ដែល​ប្រកបអាជីវកម្ម​ឡានដឹកដី។

ក្នុងកិច្ចប្រជុំនេះផងដែរ​ លោកអភិបាលស្រុក​ បានធ្វេីការ​ណែ​នាំ​ដល់ម្ចាស់ឡានដឹកដីទាំងអស់ត្រូវធ្វើច្បាប់អាជីវកម្ម ត្រូវអនុវត្តតាមកិច្ចសន្យាដែលបានចែងក្នុងច្បាប់អាជីវកម្ម។

លោកអភិបាលស្រុក​បន្តថា ក្នុងករណី ដែលម្ចាស់​​អាជីវកម្ម​​មិនមិនគោរពអនុវត្តតាមកិច្ចសន្យា អាជ្ញាធរនឹងមានការដាក់ពិន័យ ហើយ​ចំ​ពោះ​អ្នកបើកបរឡានត្រូវមានប័ណ្ណបើកបរ​ និងការបើកបរត្រូវមានសុជីវធម៌ចេះអាធ្យាស្រ័យគ្នា ចៀសវាងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ៕ ប្រភព​ពី​ ៖ ( ផេកហ្វេសប៊ុក រដ្ឋបាលស្រុកល្វាឯម)

 

Related Articles

Back to top button
Close
Close