ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី៩-១៥ ខែមិថុនាសូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់បក់បោកខ្លាំង
ភ្លៀងនឹងធ្លាក់ពីបង្គួរទៅច្រើនតាមតំបន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៨ មិថុនា ២០២១) ៖ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា នៅថ្ងៃទី ៩-១២ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប។
ឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប នឹងធ្វើឲ្យមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើនតាមតំបន់និង សូមប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ
តាមសេចក្តីជូនដំណឹងក៏បានអោយដឹងថា នៅថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ TS KOGUMA 2014 ។
ក្រសួងបានអំពាវនាវដល់សាធារណជន ជាពិសេសប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕