ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់របស់អ្នកជំងឺកូវីដ-១៩ ១២នាក់បន្ថែមទៀត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៨ មិថុនា ២០២១) ៖ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១នេះ កបានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ១២នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៥,៥១១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ២៨,៦៤៩នាក់ និងស្លាប់សរុបចំនួន ២៧៨នាក់៕