ក្រសួងអប់រំអនុញ្ញាតឲ្យថ្នាក់ទី៦ និង​ថ្នាក់ទី៩ប្រឡង​តាមប្រតិទិនរៀងៗខ្លួន

សារព័ត៌មាន Cambodia News/

ភ្នំពេញ (៤ មិថុនា ២០២១) ៖ ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រៀបចំការប្រឡងបញ្ចប់បឋមសិក្សាថ្នាក់ទី៦ និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឆ្នាំសិក្សា២០២០- ២០២១ ទៅតាមប្រតិទិនប្រឡងរៀងៗខ្លួន។

តាមរយៈលិខិតរបស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែល ទួលបាននៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រសួងអប់រំ នឹងផ្ដល់ការទទួលស្គាល់ចំពោះលទ្ធផល នៃការប្រឡងនេះ នឹងធ្វើអធិការកិច្ចប្រសិនបើចាំបាច់៕

Related Articles

Back to top button
Close
Close