រថ​យន្ត​ ២​គ្រឿង​បុក​គ្នា ​នៅផ្លូវ​ជាតិ​លេខ​៤ ​សា្លប់ ​៣​នាក់ ​របួស​ធ្ងន់​ និង​ស្រាល​១០​នាក់ ​

សារព័ត៌មាន​ Cambodia News/

saព្រះសីហនុ(០៣ កុម្ភៈ ២០១៤) ៖ កាលពី​វេលា​ម៉ោង ​១១​ និង​៥០​នាទី​ព្រឹក ថ្ងៃទី​២ ខែកុម្ភៈ ​​​​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤៧-១៤៨ ស្ថិតក្នុង​ភូមិ​គី​រី​វ​ន្ត័ ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់មួយ ​បាន​កើត​ឡើង បណ្តាលឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន ៣ នាក់​បាន​ស្លាប់​នៅ​និង​កន្លែង និង​១០​នាក់​ទៀត កំពុង​របួសធ្ងន់​និង​ស្រាល ដោយសារ​រថយន្ត​តូច​ពីរ​គ្រឿង បាន​បើក​បញ្ច្រាស​ទិស​គ្នា បុក​គ្នា​យ៉ាង​ពេញទំហឹង លើ​ដង​ផ្លូវជាតិ​លេខ​៤​។​

សាក្សី ​នៅ​កន្លែងកើតហេតុ បាន​និយាយថា រថយន្ត​កាមរី​ហាយ​ព្រីក ពណ៌​ស ពាក់​ស្លាក​លេខ 2U 6788 មាន​ទិសដៅ​ពី​ភ្នំពេញ មក​ក្រុងព្រះសីហនុ បាន​បុក​ជាមួយ​រថយន្ត​ម៉ាក​តូយ៉ូតា សាយ​អន ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ 2L 4591 បណ្តាល​រថយន្ត​
​តូយ៉ូតា​មួយ​នេះ ក្រឡាប់​ធ្លាក់​ថ្នល់ ធ្វើ​ឲ្យ​មនុស្ស​ជិះ​ក្នុង​រថយន្ត​សាយ​អន នោះ ស្លាប់​ ៣​នាក់​ភ្លាមៗ​នៅ​និង​កន្លែង (​ស្រី​២​ប្រុស​១) និង​៤​នាក់​ទៀត​របួសធ្ងន់​ស្រាល​។ ដោយឡែក​អ្នកជិះ​ក្នុង​រថយន្ត​កាមរី ហាយ​ព្រីក ដែល​បុក​គេ​នោះ ពុំមាន​អ្នកស្លាប់​ទេ ដោយ​គ្រាន់តែ​របួសធ្ងន់​និង​ស្រាល​៦​នាក់​។​

មន្ត្រីប៉ូលិស​ចរាចរណ៍​ ផ្លូវគោក​ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ក្នុងករណីនេះ​មិនទាន់​ដឹងថា ភាគី​ណាមួយ​ខុស​នោះទេ កំពុង​ស្រាវជ្រាវ និង​សង្គ្រោះ​ជនរងគ្រោះ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​ អំបិល​៕

dsfg

Related Articles

Back to top button
Close
Close