ក្រសួងសុខាភិបាលវៀតណាមប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន២៥០ករណីបន្ថែមទៀត
សារព័ត៌មាន Cambodia News/
ហាណូយ (៤ មិថនា ២០២១) ៖ តាមការចេញផ្សាដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា ក្រសួងសុខាភិបាលប្រទេសវៀតណាមនៅបានប្រកាសរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន២៥០ ករណីបន្ថែមទៀត ក្នុងនោះ ២៣១នាក់ជាករណីឆ្លងក្នុងសហគមន៍ និង១៩នាក់ទៀតជាករណីនាំចូល។
ប្រភពបញ្ជាក់ថា ក្នុងចំណោមករណីសហគមន៍ដែលបានបញ្ជាក់នៅថ្ងៃនេះ មាន១៤៥ករណីត្រូវបានរកឃើញនៅភាគខាងជើង នៃខេត្ត Bac Giang ដែលជាចំណុចកណ្តាល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន, ៤៤ ករណីនៅខេត្ត Bac Ninh , ៣០ករណីនៅភាគខាងត្បូងទីក្រុងហូជីមិញ និង០៦ករណីនៅរដ្ឋធានីហាណូយ។
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា បច្ចុប្បន្នមានអ្នកជំងឺចំនួន ៣,០៨៥នាក់បានជាសះស្បើយឡើងវិញ ក្នុងចំណោមករណីឆ្លងសរុប ៨,០៦៣ករណីនៅទូទាំងប្រទេស ខណៈមនុស្សជិត ១៥១,៣០០នាក់ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក និងតាមដានសុខភាព៕