ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវិដ១៩ចំនួន ២៥នាក់បន្ថែមទៀត
សារព័ត៌មាន Cambodia News/
ខេត្តព្រៃវែង (២៧ ឧសភា ២០២១) ៖ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន២៥នាក់ បន្ថែមទៀត នៅមូលដ្ឋានក្នុងស្រុកចំនួន៤ដូចខាងក្រោម: – ស្រុកពាមជរ ចំនួន១៥នាក់ – ស្រុកពារាំង ចំនួន២នាក់- ស្រុកមេសាង ចំនួន៥នាក់- ស្រុកព្រះស្តេច ចំនួន៣នាក់ ។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។
រដ្ឋបាលខេត្តអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕