ចាប់ពីថ្ងៃទី២៤ ខែឧសភា ផ្សាររដ្ឋទាំងអស់នឹងបើកដំណើរការឡើងវិញ ​

លើកលែងតែផ្សារមិនរៀបរយ

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២១ ឧសភា ២០២១) ៖ ចាប់ពីថ្ងៃទី២៤ ខែឧសភាទៅ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសឲ្យបើកដំណើរការផ្សាររដ្ឋទាំងអស់ឡើងវិញ ​ លើកលែងតែផ្សារមិនរៀបរយទាំងអស់។

រដ្ឋបាលរាជធានីភ្នំពេញ បាន​ថា មិនទាន់អនុញ្ញាតឲ្យបើកដំណើរការផ្សារមិនរៀបរយទាំងអស់ ដូចជាផ្សារក្រមួន, ផ្សារចាត់តាំង, ផ្សាររោងចក្រ, ផ្សារសហគមន៍, ផ្សារក្នុងដីឡូត៍ឯកជន, ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចញ្ចើមផ្លូវ ដើម្បីបន្ដបង្ការ និងទប់ស្កាត់ការរីករាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា បើសិនរកឃើញថា តាមទីផ្សារទាំងនោះនៅបន្ដមានករណីឆ្លងជំងឺកូវីដ១៩ នោះសាលារាជធានីភ្នំពេញ និងបន្ដផ្អាកឡើងវិញ៕

Related Articles

Back to top button
Close
Close