​សម្តេច​ ហ៊ុន​ ​សែន​ចូលរួម​កិច្ច​ប្រជុំ​នៅ​ប្រទេស​អ៊ីរ៉ង់

ដោយ សយ ដុល្លា

យោងទៅតាមការប្រកាសរបស់ក្រសួងកាបរទេសបានឲ្យដឹងថាសម្តេច ហ៊ុន សែននាយក រដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន នៅថ្ងៃទី ២៩សីហាឆ្នាំ២០១២ក្នុងទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ស្របតាមការអញ្ជើញរបស់ប្រធានាធិប តីអ៊ីរ៉ង់។

គណៈប្រតិភូអមដំណើររួមមានឯកឧត្តម ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងកាបរទេសនិង សហប្រតិបត្តិការ អន្តរជាតិនិងសមាជិកដ្ឋាភិបាលជាច្រើនទៀត។

ក្រៅពីកិច្ចប្រជុំកំពូលសម្តេច ហ៊ុន សែននឹងជួបពិភាក្សាទ្វេភាគគីជាមួយឯកឧត្តមបណ្ឌិតម៉ាម៉ូដអាម៉ា ឌី ណេចាដប្រធានាធិបតីនៃសាធារណៈរដ្ឋអ៊ីរ៉ុងនឹងជួបជាមួយឯកឧត្តមគីម យ៉ុងណាមប្រធានសភា ប្រជា ជនជាន់ខ្ពស់នៃសធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។

បន្ទាប់ពិកិច្ចប្រជុំកំពូលខាងលើតាមការអញ្ជើញរបស់រដ្ឋាភិបាលចិនសម្តេច ហ៊ុន សែន នឹងដឹកនាំ គណៈ ប្រតិភូទៅចូលរួមការតាំងពិពណ៍ចិនអាស៊ីអ៊ឺរ៉ុបនៅតំបន់ស្វ័យយត័ស៊ីនជាំងអ៊ុយហ្គ័រក្នុងទីក្រុង អ៊ូរុំឈី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ដល់ ៥កញ្ញា។ ក្នុងកំឡុងពេលនោះ សម្តេច ហ៊ុន សែននឹងជួបពិភាក្សាធ្វេ

ភាគគីជាមួយឯកឧត្តម វេន ជាបាវ នាយករដ្ឋមន្ត្រីចិន។

Related Articles

Back to top button
Close
Close