ក្រសួងសុខាភិបាល ប្រកាសពីការស្លាប់អ្នកជំងឺកូវីដ១៩ ៥នាក់បន្ថែមទៀត
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ ឧសភា ២០២១) ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស៥នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនរហូតដល់១៣៦នាក់ នៅទូទាំងប្រទេស៕