ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ខែឧសភា កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតតិចទៅច្រើន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៥ ឧសភា ២០២១) ៖ ក្រសួងធនធានទឹក និងឧតុមនិយម បានចេញសេចក្តីជូនដំណឹង ពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១។
ក្រសួងបានបញ្ជាក់ថា ក្នុងរយៈពេលនេះនៅកម្ពុជា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅច្រើនទៅតាមតំបន់។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសបណ្តាខេត្តតំបន់វាលទំនាបកណ្តាល៕