ហ្វ៊ីលីពីនចាប់ខ្លួនជនលើ្មសឆបោកប្រជាជនតៃវ៉ាន់ និងចិនតាមទូរសព្ទ
ប៉ូលិសហ្វ៊ីលិពីន បានចាប់ខ្លួនជនបរទេសជាង ៣៥០នាក់ ដោយចោទប្រកាន់ពីបទឆបោក យកប្រាក់រាប់លានដុល្លារពីប្រជាជនក្នុង ប្រទេសចិន និងកោះតៃវ៉ាន់ តាមរយៈការបោក បញ្ឆោតតាមទូរសព្ទអន្តរជាតិ។
ជនសង្ស័យ ដែលភាគច្រើនមានសញ្ជាតិតៃវ៉ាន់ និងចិន រងការឃុំខ្លួន បន្ទាប់ពីប៉ូលិសបាន សម្រុកចូលឆែកឆេរផ្ទះចំនួន ២០ នៅរដ្ឋធានីម៉ានីល។
ជនល្មើសទាំងនោះ បានក្លែងខ្លួនធ្វើជាប៉ូលិស និងមន្ត្រីរដ្ឋាភិបាល ហើយបានទូរសព្ទទៅ មនុស្សមួយចំនួន ដោយព្រមានថា ពួកគេមានបញ្ហាដែលអាចប្រឈមមុខនឹងច្បាប់ តែបើ មនុស្ស ទាំងនោះផ្ញើលុយមកលេខគណនីធនាគារដែលប្រាប់ហើយនោះ នោះបញ្ហាទាំង អស់នឹងអាចដោះស្រាយបាន។
អ្នកនាំពាក្យប៉ូលិសម្នាក់ ឲ្យដឹងថា គេរំពឹងថា នឹងមានការចាប់ខ្លួនជនល្មើសបន្ថែមទៀត៕
(Radio Australia)