តុលាការកូរ៉េដាក់ទោសធ្ងន់ធ្ងរចំពោះគ្រូពេទ្យណាដែលជួយធ្វើការរម្លូតកូន
តុលាការកំពូលកូរ៉េខាងត្បូង បានច្រានចោលសេចក្តីព្រាងច្បាប់មួយដែលអំពាវនាវឲ្យ មានការបញ្ឈប់ លើការដាក់ទោសធ្ងន់ធ្ងរចំពោះ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាកណាដែល ជួយ ស្ត្រីក្នុងការរម្លូតកូន។
ការរម្លូតកូន គឺជាទង្វើខុសច្បាប់នៅកូរ៉េខាងត្បូង លើកលែងតែករណីខ្លះចាំបាច់ខ្លាំង បំផុតប៉ុណ្ណោះ ដូចជាការមានគភ៌ដោយការចាប់រំលោភជាដើម។ ចំពោះគ្រូពេទ្យណា ដែលជួយរម្លូតកូនស្ត្រីមានផ្ទៃពោះដោយខុសច្បាប់ នឹងទទួលទោសជាប់ពន្ធនាគាររហូត ដល់ទៅពីរឆ្នាំ។
ឆ្មបកូរ៉េខាង ត្បូងម្នាក់ បានប្រឆាំងតវ៉ានឹងច្បាប់ធម្មនុញ្ញ បន្ទាប់ពីឡើងតុលាការពីបទជួយ រម្លូតកូនឲ្យស្ត្រីម្នាក់កាលពី ឆ្នាំ ២០១០។
តុលាការបានច្រានចោលលើការតវ៉ានេះ ដោយនិយាយថា ការដាក់ទោសស្រាលជាង នេះ នឹងរឹតតែបង្កើនឲ្យមានការរម្លូតកូនកាន់តែច្រើនប៉ុណ្ណោះ។
របាយ ការណ៍ជាផ្លូវការមួយ បានបង្ហាញថា មានការរម្លូតកូនចំនួន ៤ម៉ឺនករណីធ្វើឡើង នៅឆ្នាំ ២០០៥ ដោយក្នុងនោះ ៩៥ភាគរយ ធ្វើឡើងដោយខុសច្បាប់៕ (Radio Australia)