សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (៣០ មេសា ២០២១) ៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា  បានផ្ញើសារអបអរសាទរ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។

សម្តេចបន្តថា ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ។

ក្នុងឱកាសព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ សម្តេចតេជោ ហ៊ុន សែន ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ ព្រះរាជពិធីបុណ្យនេះ ក៏ជាការដាស់តឿនក្រើនរម្លឹក ដល់ប្រជាពលរដ្ឋខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះ ឱ្យបានដឹងថា រដូវធ្វើស្រែចំការបានចូលមកដល់ហើយ។

សូមជម្រាបថា ដោយសារការរីករាលដាលនៃជំងឺកូវី១៩ ព្រះរាជពិធីច្រត់ព្រះនង្គ័ល បានផ្អាកប្រារព្ធរយៈពេល២ឆ្នាំមកហើយ ចាប់ពីឆ្នាំ២០២០មក៕

Related Articles

Back to top button
Close
Close