រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ៧ទៀត

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២៦ មេសា ២០២១) ៖ តាមរយៈសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានសម្រេចបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

តាមសេចក្តីសម្រេចបានបញ្ជាក់ថា ភូមិសាស្រ្តដែលត្រូវបានបិទខ្ទប់ ត្រូវបានបែងចែកជា “តំបន់ក្រហម”, “តំបន់លឿងទុំ” និង “តំបន់លឿង”។

“តំបន់ក្រហម” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

“តំបន់លឿងទុំ” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

“តំបន់លឿង” សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ការកំណត់ភូមិសាស្ត្រក្នុងតំបន់បិទខ្ទប់ជា “តំបន់ក្រហម”, “តំបន់លឿងទុំ” ឬ “តំបន់លឿង” ព្រមទាំងវិធានដែលត្រូវអនុវត្តចំពោះតំបន់នីមួយៗស្របតាមសេចក្តីសម្រេចនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីម៉ោងសូន្យនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ៕

Related Articles

Back to top button
Close
Close