កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៦១៦នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន១៩០នាក់ជាសះស្បើយ

សារព័ត៌ាន Cambodia News/

ភ្នំពេញ(២៥ មេសា ២០២១) ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៦១៦នាក់ថែមទៀត ដែលភាគច្រើនជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន១៩០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៩៩៧៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៣៤០០នាក់ ស្លាប់៧៤នាក់ និងអ្នកជំងឺចំនួន៦៤៩៥នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

Related Articles

Back to top button
Close
Close