ការ​ឆ្លងកើន​ឡើង​ជា​បន្ត​បន្ទាប់ អ្នកជំងឺ​កូ​វីដ​ជាង​២​ពាន់​នាក់​ទៀត​ នៅ​មិន​ទាន់​មាន​កន្លែង​ព្យាបាល​

សារព័ត៌មាន Cambodia News/

ភ្នំពេញ (២៣ មេសា ២០២១) : យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចេញផ្សាយ​ថ្ងៃទី២៣ ខែមេសានេះបានឲ្យ​ដឹង​ថា អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២១១៦​នាក់​ទៀត​ នៅ​មិនទាន់​មាន​ទីកន្លែង​ព្យាបាល​នៅឡើយ​ទេ ។

តាមសេចក្តីប្រកាស ការខ្វះខាត​ទីកន្លែង​សម្រាក​ព្យាបាល​នេះដោយសារ តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ មានការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​។

ជាក់ស្តែង​ថ្ងៃទី​២៣​មេសា​នេះ​ មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​ចំនួន​៦៥៥​នាក់​ទៀត​ ក្នុងនោះ​ករណី​ឆ្លង​សហគមន៍ ៦៥៤ នាក់​និង​អ្នកដំណើរ​ពី​បរទេស ០១ នាក់​និង​ជាសះស្បើយ ២២៤​នាក់​។

គួរបញ្ជាក់ថា : គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២១​នេះ មាន​អ្នក​ឆ្លង​កូ​វីដ​១៩​សរុប​ចំនួន​៨៨៤៨ នាក់​អ្នកជា​សះស្បើយ​ចំនួន​៣១៤៨ នាក់​អ្នក​កំពុង​ព្យាបាល​ចំនួន​៥៦៣៣ នាក់​និង​អ្នក​ស្លាប់​ចំនួន​៥៩​នាក់​៕

Related Articles

Back to top button
Close
Close