អាជ្ញាធរខណ្ឌដូនពេញចុះបិទទីរួមផ្សារចាស់ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ-១៩
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ មេសា ២០២១) ៖ គណៈបញ្ជាការឯកភាពខណ្ឌសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះខណ្ឌដូនពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នៅព្រឹកថ្ងៃទី ១២ ខែមេសានេះ បានចុះប្រតិបត្តិការសម្រេចបិទខ្ទប់ផ្សារចាស់ទាំងមូល ក្រោយរកឃើញអ្នកវិជ្ជមានជាបន្តបន្ទាប់។
អាជ្ញធរបានចុះបិទខ្ទប់ ក្រោយសង្ស័យពាក់ព័ន្ធនឹងកូវីដ ១៩ ហើយនឹងសម្រួលឱ្យក្រុមគ្រូពេទ្យយកសំណាកអាជីវករ និងអ្នកពា់ព័ន្ធដើម្បីធ្វើតេស្ត។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅវេលាម៉ោង ៩ និង ១៥នាទី យោងតាមបទបញ្ជារបស់ រដ្ឋបាលសាលារាជធានីភ្នំពេញ បានឱ្យអាជ្ញាធរមូលដ្ឋានចុះបិទផ្លូវព័ទ្ធជុំវិញផ្សារ ។ ការបិទផ្សារចាស់នេះ គឺបន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់ ដែលជាអាជីវករក្នុងផ្សារ និងមានការរាយការណ៍ថាមានអ្នកកើតកូវីដ-១៩ ផ្សេងទៀតធ្លាប់បានចេញ-ចូលផ្សារចាស់នេះផងដែរ ៕