ម៉ាស៊ីន​​សម្រាប់​​បូ​ជា​​សព​​អ្នក​ជំងឺ​កូវីដ-១៩​​បាន​មក​​ដល់​​ទីតាំង​​ឈា​បន​ដ្ឋាន​​ហើយ​​

សារព័ត៌មាន​ Cambodia News/

កំពង់ស្ពឺ (១២ មេសា ២០២១) ៖ រដ្ឋបាលខេត្តកំពង់ស្ពឺបាននិងកំពុងរៀបចំទីតាំងដីមួយកន្លែងដែលមានទំហំ ១០ហិកតា ស្ថិតនៅក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីធ្វើជាឈាបនដ្ឋានសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈដែលបណ្ដាញអគ្គិសនីកំពុងតភ្ជាប់។

លោក មួង ធី អភិបាលស្រុកឱរ៉ាល់​ បាន​ឲ្យ​ដឹងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ថា ​ចំពោះអគ្គិសនីក្រុមការងារបច្ចេកទេស បានរៀបចំរួចរាល់ហើយខណៈការឈូសឆាយដីព្រៃ ក៏បានរួចរាល់ហើយដែរ។

លោក​ អភិបាល បន្តថា ចំពោះសម្ភារបច្ចេកទេសគ្រឿងម៉ាស៊ីន (ឡដុត) ចំនួន ២គ្រឿង ដែលបានបញ្ជាទិញពីបរទេសនោះ ក៏បានបញ្ជូនមកដល់រួចរាល់ហេីយ កាលពីពេលថ្មីៗនេះ ប៉ុន្តែការចាប់ដំណើរការនៅពេលណានោះ នៅមិនទាន់ដឹងនៅឡេីយទេ តែអាចក្នុងពេលឆាប់ៗនេះ៕

Related Articles

Back to top button
Close
Close