ការមិនបញ្ជូនអ្នកអង្កេតការណ៍របស់គណបក្សប្រឆាំងមិនរាំងស្ទះដល់ការបោះឆ្នោតថ្នាក់ជាតិនោះទេ
Cambodia News
ដោយ៖ ហេង នាង
នៅថ្ងៃទី២៤ សីហា ២០១២នេះ មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ហៅកាត់ថា គ.ជ.ប បានថ្លែងអះ អាងថា ការមិនបញ្ជូនអ្នកអង្កេតការណ៍របស់គណបក្សប្រឆាំង នឹងមិនរាំងស្ទះដល់ដំណើរការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ ២០១៣ខាងមុខឡើយ។
លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា បានថ្លែងបែបនេះ បន្ទាប់ពីគណបក្សសមរង្ស៊ី និងគណ បក្សសិទ្ធិមនុស្ស បានប្រកាសឱ្យដឹងថា ខ្លួននឹងមិនបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនក្នុងដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងចុះ ឈ្មោះបោះឆ្នោតដែលចាប់ផ្តើមពីថ្ងៃទី០១ កញ្ញា ដល់ថ្ងៃ១២ តុលា ២០១២ នោះឡើយ។
ជាមួយគ្នានោះដែរគណបក្សសមរង្ស៊ី និងគណបក្សសិទិ្ធមនុស្ស បានអំពាវនាវឱ្យមានការផ្លាស់ប្តូរសមាសភាពថ្នាក់ ដឹកនាំ គ.ជ.ប ដោយសារតែខ្លួនយល់ឃើញថា សមាសភាពដឹកនាំបច្ចុប្បន្ន មិនបំពេញការងារដោយឯករាជ្យ៕