វ៉ាក់សាំង Sinovac របស់ក្រុមហ៊ុនចិនចំនួន១.៥លានដូស ដែលកម្ពុជាទិញមានតម្លៃសរុប១៥លានដុល្លារ

សារព័ត៌មាន Cambodia news/

ភ្នំពេញ (២៦ មីនា ២០២១)  ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំង​របស់ក្រុមហ៊ុនចិន Sinovac ដែលកម្ពុជាបានបញ្ជាទិញ ចំនួន១,៥លានដូស គឺមានតម្លៃសរុប១៥លានដុល្លារ ឬ ១០ដុល្លារក្នុងមួយដូស។ លោកស្រី​បាន​ថ្លែងឱ្យដឹងដូច្នេះ ទៅកាន់អ្នកកាសែត​នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១នេះ។

លោកជំទាវ​ក៏បាន​បញ្ជាក់​ដែរថា វ៉ាក់សាំងនេះ​គឺ​អាចចាក់ទៅលើមនុស្សចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។ វាមានប្រសិទ្ធភាពពី៧០ ទៅ ៨០% ដោយមនុស្សម្នាក់​ត្រូវចាក់២ដូស មានរយៈពេលគម្លាតគ្នា១៤ថ្ងៃ។

បើតាម​លោកជំទាវ យក់ សម្បត្តិ កម្ពុជានឹង​ទិញវ៉ាក់សាំង Sinovac ៤លានដូសបន្ថែម​ទៀត៕

 

Related Articles

Back to top button
Close
Close