ជន​បរទេស​ម្នាក់​មិន​ព្រម​ផ្តល់​សំណាក ​ត្រូវ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បង្ខំ​នាំ​ទៅ​មណ្ឌល​សុខ​ភាព​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៥ មីនា ២០២១) ៖ នៅល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បុរសជនជាតិបរទេសម្នាក់ ស្នាក់នៅក្នុងខុនដូរមួយកន្លែង ស្ថិតនៅ ផ្លូវលេខ១០BT ភូមិសន្សំកុសល៥ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ មានការជាប់ពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ-១៩ ​មិនព្រមឲ្យក្រុមគ្រូពេទ្យយកសំណាក ​បើទោះបីជាក្រុមគ្រូពេទ្យ បានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។

ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ និងមានការបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កម្លាំងគ-អន្តរាគមន៍របស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមប្រចាំការ នៅសាលារាជធានីភ្នំពេញ បានចេញសហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ និង ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចុះទៅដល់ទីតាំងខុនដូផ្ទាល់ និងបានបង្ខំឲ្យបុរសជនជាតិបរទេសម្នាក់នោះ យល់ព្រមឡើងរថយន្តជាមួយក្រុមគ្រូពេទ្យ ទៅកាន់មណ្ឌលសុខភាពចាក់អង្រែក្រោម ដើម្បីយកសំណាកតែម្តង៕

Related Articles

Back to top button
Close
Close