ថ្ងៃនេះ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៣៥នាក់ ខណៈអ្នកជំងឺចំនួន៣២នាក់ជាសះស្បើយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៣ មិនា ២០២១) ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣៥នាក់ ក្នុងនោះ៣៣នាក់ជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» និង២នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ខណៈអ្នកជំងឺចំនួន៣២នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១៧៨៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៩៩៩នាក់ ស្លាប់៤នាក់ និងអ្នកជំងឺចំនួន៧៨៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕