លោកជំទាវ ឱ វណ្ណឌីន សង្កេតឃើញរឿងមួយដែលធ្វើឱ្យមានការធ្លាក់ចុះករណីឆ្លងកូវីដ១៩២ថ្ងៃចុងក្រោយនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ មីនា ២០២១) ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា លោកជំទាវបានកត់សម្គាល់ឃើញថា ក្រោយមានករណីមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ នៅកម្ពុជា គឺបានធ្វើឱ្យករណីឆ្លងកូវីដ១៩ បានធ្លាក់ចុះក្នុងរយៈពេល ២ថ្ងៃចុងក្រោយនេះ។
ក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ លោកជំទាវរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា ៖ «យើងសង្កេតឃើញម្សិលមិញ ម្សិលម្ងៃនេះទេ ក្រោយពីមានហេតុការណ៍ស្លាប់បុរសម្នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយសារដែលសម្តេចតេជោបានដាក់ចេញទៅទៀត ហើយក្រសួងសុខាភិបាលក៏បានធ្វើការអំពាវនាវម្តងទៀត យើងទើបឃើញស្ងាត់ ឃើញផ្លូវទើបតែស្ងាត់»។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន២០នាក់តែប៉ុណ្ណោះ ដោយក្នុងនោះ សហគមន៍២០កុម្ភៈ មានតែ១៨នាក់ ដែលជាចំនួនធ្លាក់ចុះច្រើនដ៏គួរឱ្យកត់សម្គាល់ ខណៈកាលពីថ្ងៃទី១៤ មីនា កម្ពុជាមានករណីវិជ្ជមាន ចំនួន៤១នាក់៕