ថ្ងៃនេះរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៦៤នាក់ថែមទៀតពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០ កុម្ភៈ»

សារព័ត៌មាន Cambodia News/

ភ្នំពេញ ( ១០ មីនា ២០២១) ៖ ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៤នាក់ថែមទៀត ជាករណីឆ្លងចូលសហគមន៍ ដែលពាក់ព័ន្ធ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ»  ខណៈដែលមានអ្នកជំងឺ១១នាក់បានជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១១២៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៥៤៩នាក់ និងអ្នកជំងឺចំនួន៥៧៤នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

Related Articles

Back to top button
Close
Close