គោលដៅត្រូវបានបិទចរាចរលើផ្លូវជាតិ៣ លេខ៤ និងផ្លូវលេខ៤៨

សារព័ត៌មាន Cambodia News/

ភ្នំពេញ (៥ មីនា ២០២១) ៖ គោលដៅដែលត្រូវបានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ដាក់ដើម្បីហាមឃាត់ការធ្វើចរាចរចេញចូលខេត្តព្រះស៊ីហនុ តាមសេចក្តីសម្រេចរបស់ រដ្ឋបាលខេត្តនេះកាលពីថ្ងៃទី៤ ខែមីនា ជាបណ្តោះអាសន្ន មានចំនួន៣គោលដៅ ។

គោលដៅ ទី១ នៅតាមបណ្តោយផ្លូវ ជាតិលេខ៣ ត្រង់ចំណុចស្ពានត្រពាំងរពៅ ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ។

គោលដៅទី២ នៅផ្លូវជាតិលេខ៤៨ ផ្លូវបំបែកស្រែអំបិល កោះកុង។

គោលដៅទី៣ផ្លូវជាតិលេខ៤ត្រង់ចំណុចស្ពានអូរគគី ក្នុងភូមិសាស្ត្រស្រុកកំពង់សិលា ជាប់ព្រំប្រទល់ខេត្តកំពង់ស្ពឺ៕

Related Articles

Back to top button
Close
Close